An example of apostolic church planting the book of Act Part 1
in this video i teach about An example of apostolic church planting in the book act whole book Part 1
This is note in Khmer
គំរូនៃការ ដាំពួកជំនុំនៅក្នុងព្រះគម្ពីរកិច្ចការ
១. ការសិក្សាអំពីការដាំពួកជំនុំនៅទីក្រុងយេរូសាឡឹម
កិច្ចការជំពូក១ ដល់ជំពូក៧
សេចក្តីផ្តើមៈ
បើយើងពិនិត្យពីការដាំពួកជំនុំនៅទីក្រុងយេរូសាឡឹម នៅកិច្ចការជំពូក១-៧ គឺជាការដាំពូក ជំនុំដំបូងគេបង្អស់សំរាប់ជនជាតិយូដា ដែលជាប្រជារាស្ត្ររបស់ព្រះ ដែលទ្រង់បានជ្រើសរើសពូក គេដោយព្រះហស្ថទ្រង់ផ្ទាល់ ហើយក៏ជាការបន្តព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីនេះបន្តទៅ ទៀតរហូតដល់ទ្រង់យាងមកជាលើកទី២ តាមរយៈពួក សាវ័ករបស់ព្រះអង្គ គឺចាប់ផ្តើមពីក្រុងយេរូសាឡឹម រហូតដល់ចុងបំផុតផែនដី តាមរយៈអ្នកជំនាន់ក្រោយៗផងដែរ។
ទីក្រុងយេរូសាឡឹមជាមជ្ឈមណ្ឌល នៃព្រះពររបស់ព្រះ ដែលដំណឹងល្អត្រូវបានចេញពីទីនោះដល់គ្រប់ជាតិសាសន៍នៅលើផែនដីទាំងមូលដែលទទួលយកដំណឹងល្អ (កិច្ចការ៥:១៦), ហើយក៏ជាអាណាចក្ររបស់ព្រះមុនគេនៅលើពិភពលោកដ៏ធំធេងនេះដែរ (អេសាយ ៦៦:៥..)។
១. ព្រះរាជកិច្ចរបស់ព្រះយេស៊ូវបន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីសុគត់ឡើងវិញ (ជំពូក១)
សំណួរសួរថា “ ហេតុអ្វីបានជាព្រះយេស៊ូវមិនយាងទៅនរគស្ថានសួរគ៌ភ្លាមៗបន្ទាប់ពីទ្រង់
មានព្រះជន្មរស់ពីសុតតំហើយនោះ”? (ទ្រង់គង់នៅលើផែនដី៤០ថ្ងៃទៀតមុនទ្រង់យាងទៅសា្ថន សួរគំ)។ ចំលើយគឺទ្រង់ត្រូវការបង្ហើយការងារព័ន្ធកិច្ចរបស់ទ្រង់ឱ្យចប់សព្វគ្រប់សិនមុនយាងទៅ ស្ថានសួរគ៌។ ទ្រង់បានរៀបចំផែនការ និងទស្សនៈវិស័យរបស់ទ្រង់យ៉ាងច្បាស់សំរាប់ឱ្យពួកសិស្ស ទ្រង់បន្តវេនពីទ្រង់នៅលើផែនដីនេះដោយចាប់ផ្តើមពីទីក្រុងយេរូសាឡឹមដែលជាគោលដៅនៃការ ចេញដំណើរក្នុងការបង្កើតពួកជំនុំ។
ក. ទ្រង់បានណែនាំសិស្សទ្រង់ឱ្យរង់ចាំ (១:១-៨)
ខ.ការបង្ហាត់បង្រៀនរបស់ទ្រង់ដល់ពួកសិស្សឱ្យស្គាល់ពីនរគព្រះនៅលើផែនដី.ខ៦-៧
គ.ការទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀបចំព័ន្ធកិច្ច,,ខ៨
ឃ. ការរៀបចំជ្រើសរើសអ្នកដឹកនាំបន្តវេន (ជ្រើសរើស លោកម៉ាត់ធាស ដាក់បញ្ចូលក្នុងចំណោមសិស្សទាំង ១២ ជំនួសយូដាស)។
ង. សេចក្តីអធិស្ឋាន
២. ការដាំពួកជំនុំនៅទីក្រុងយេរូសាឡឹមចាប់ផ្ដើមពីការប្រកាសដំណឹងល្អនៅថ្ងៃបុណ្យទី៥០(Pentecost) ជំពូក២
ក. អ្នកទទួលដំណឹងល្អ ឭភាសាកំណើតរបស់គេរៀងៗខ្លួនតាមព្រះវិញ្ញាណធ្វើការក្នុងពួក គេម្នាក់ៗ៖
o ការយាងនៃព្រះវិញ្ញាណបរិសុទ្ធមកសណ្ឋិតជាមួយពួកអ្នកជឿ..ខ១-៤
o ការទទួលស្គាល់ព្រះយេស៊ូវ ជាអ្នកណារបស់ពួកសាសន៍យូដា..ខ៥
o ការមិនពេញចិត្តនឹងដំណឹងល្អរបស់អ្នកមិនជឿ
ខ. ការប្រកាសដំណឹងល្អតាមរយៈលោកពេត្រុស…,ខ១៤-៤១
o ការពន្យល់របស់លោកពេត្រុសអំពីព្រះយេស៊ូវ ជាអ្នកណា
o ការសំរេចចិត្តជឿព្រះយេស៊ូវបន្ទាប់បានស្តាប់ការផ្សាយដំណឹងល្អតាមរយៈលោកពេត្រុស។
o ព្រះពរនៅថ្ងៃបុណ្យទី៥០…មនុស្សជាង ៣០០០នាក់ទទួលជឿព្រះយេស៊ូវ
គ. ការរៀបចំជាពួកជំនុំ បន្ទាប់ពីមានអ្នកជឿព្រះ..ខ៤២-៤៧
o ការបង្ហាត់បង្រៀនព្រះបន្ទូលព្រះដល់អ្នកជឿថ្មី..ខ៤២
o ការរៀបចំសហគមន៍អ្នកជឿព្រះ…ខ៤៣
o ការរួបរួមរបស់អ្នកជឿ …ខ៤៤,៤៥
o ការរៀបចំការថ្វាយបង្គំព្រះរបស់អ្នកជឿ..ខ៤៦
o ការធ្វើទីបន្ទាល់របស់អ្នកជឿក្នុងសហគមន៍ដែលគេរស់នៅ..ខ៤៧
៣. ទីបន្ទាល់និងការអស្ចារ្យរបស់ព្រះតាមរយៈលោកពេត្រុស ដល់ពួកសាសន៍អ៊ីស្រាអែល..ជំពូក៣
ក.ការប្រោសអ្នកមានជំងឺ.. ខ១-១០
ខ. ការប្រកាសដំណឹងល្អរបស់លោកពេត្រុសបន្ថែមដល់សាសន៍អ៊ីស្រាអែល .ខ១១-២៦
៤.ដំណឹងល្អត្រូវបានរារាំងដោយមេសាសនានិងអាជ្ញាធរដែនដី និងអ្នកមិនជឿព្រះមួយចំនួន ..ជំពូក៤
ក. លទ្ធផលនៃការប្រកាសដំណឹង ធ្វើឱ្យអ្នកមិនជឿមិនពេញចិត្ត និងច្រណែន,ខ១-៤
ខ.កលល្បិចរបស់ពួកមេសាសនា និងអាជ្ញាធរដែនដីរកលេះធ្វើទុក្ខបុកម្នេញ..ខ៥-១២
គ.សេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហានក្នុងការប្រកាស់ដំណឹងល្អ ខ១៣-២២
ឃ. ប្រសិទ្ធភាពនៃសេចក្ដីអធិស្ឋានរបស់អ្នកជឿ. ខ២៣-៣១
ង. ការយកចិត្តទុកដាក់របស់អ្នកជឿ ដល់អ្នកជឿដូចគ្នា..ខ៣២-៣៧
៥. ពួកជំនុំរីកចំរើន នឹងការបៀតបៀន…ជំពូក៥
ក. ករណីរបស់អាន្នានាស និងនាងសាភីរ៉ា(ចេញពីគំនិតសាតាំង)..ខ១-១១
ការបង្រៀនរបស់លោកពគ្រុសអំពីទង្វើរបស់ប្តី-ប្រពន្ធ អាន្នានាស និងសាភីរ៉ា មានយ៉ាងហោចណាស់មានបីចំណុចដែលយើងគួររៀន៖
ទំនាញនៃអំពើបាបរបស់មនុស្ស…ការលាក់ពុតមិនមែនប្រឆាំងនិងមនុស្សទេ តែប្រឆាំងនឹងព្រះវិញ… (ត្រៀមខ្លួននូវសេចក្ដីស្លាប់)។
ការរស់នៅដែលបានឆ្លុះបញ្ចាំងជីវិតរស់នៅជាមួយព្រះ..ការដើរក្នុងពន្លឺនៃព្រះ។
ការបង្រៀនពីវិន័យរបស់ពួកជំនុំ។
តើយើងគួរអនុវត្តមេរៀននេះរបៀបណាសំរាប់ពួកជំនុំបច្ចុប្បន្ន?
………………………………………………………………………………………..
………………………………………………………………………………………..
ខ. ដំណឹងល្អ និងការប្រឈមនឹងការប្រឆាំងរបស់សាតាំង..ខ១២-៤១
o ដំណើរការនៃព័ន្ធកិច្ចរបស់ពួកសាវ័ក
o ពួកសាវ័កត្រូវបានគេបៀតបៀន
o ការឆ្លើយតបទៅនឹងការបៀតបៀន(អនុភាពនៃការបៀតបៀនលើពួកសាវ័ក.ខ៤១.
៦. គោលការណ៍នៃដំណើរការរបស់ពួកជំនុំរីកចំរើននិងការស្វែងរកដំណោះស្រាយក្នុងពួកជំនុំ..ជំពូក៦:១-៧
o ការរៀបចំអ្នកដឹកនាំផ្នែករដ្ឋបាល…ការជ្រើសរើសអ្នកធ្វើការបន្តពីពួកសាវ័ក
o ការរៀបចំអ្នកដឹកនាំខាងផ្នែកព្រលឹងវិញ្ញាណ..កិច្ចការរបស់ពួកសាវ័ក
៧. ការធ្វើឃាតលោកស្ទេផាន…ជំពូក៦:៨-៧:៦០
– តើអ្នកយល់យ៉ាងដូចម្តេចអំពីការស្លាប់ដោយគ្រាន់តែការដើរតាមព្រះយេស៊ូវត្រូវបានគេសំលាប់នោះ?
…………………………………………………………………………………………………………………………………………
– តើអ្នករៀនបានអ្វីពីលោកល្វផាន? ៦:៨-១៥
…………………………………………………………………………………………………………………………………………
– តើអ្វីទៅជាសេចក្តីសន្យារបស់ព្រះដល់លោកអាប្រាហាំដែលត្រូវបានបំពេញនោះ..ជំពូក៧ : ១-៦០
o សេចក្តីអធិប្បាយរបស់លោកស្ទេផានឱ្យអ្នកស្តាប់ដែលទាស់ប្រឆាំងនឹងគាត់។
o ការទំនាក់ទំនងនិងការស្តាប់បង្គាប់ក្នុងការគោរពលោកម៉ូស។
o ការរៀនបានអំពីអត្តចារឹករបស់លោកស្ទេផាន។
ចំណាប់អារម្មណ៍:
មានភាពស្របគ្នាខ្លះរវាងការសុគត់របស់ព្រះយេស៊ូវ និងការស្លាប់របស់លោកស្ទេផាន
..គឺអ្វីខ្លះ តើអ្នកអាចពន្យល់បានទេ?
………………………………………………………………………………………………………….
………………………………………………………………………………………………………….
………………………………………………………………………………………………………….
សេចក្តីបញ្ចប់ៈ
តើអ្នករៀនបានអ្វីខ្លះពីការដាំពួកជំនុំនៅទីក្រុងយេរូសាឡឹម?
តើការសឹក្សានេះអាចយកទៅអនុវត្តន៍ក្នុងព័ន្ធកិច្ចអ្នកបច្ចុប្បន្នបានទេ
source
Thông tin liên hệ:
- Website chính thức: https://www.mofficeviettel.com/
- Email: Tran.tinh@mofficeviettel.com
- Gab: https://gab.com/trantinh
- Hahalolo: https://www.hahalolo.com/@trantinh
- Diigo: https://www.diigo.com/user/tran_tinh
- Pinterest: https://www.pinterest.com/TranTinh1102